ហ្សាកាតា៖ ប្រិយមិត្តខ្លះប្រហែលជាជ្រាបរួចមកហើយថា យន្តហោះប្រភេទ Boeing 737-500 និងមានអាយុកាលធ្វើប្រតិបត្តិការ២៧ឆ្នាំស្រាប់តែមានជួបនឹង
គ្រោះថ្នាក់។ ដោយឡែក នៅទីបំផុតយន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ីផ្ទុកមនុស្ស៦២នាក់ បានធ្លា ក់ចូលសមុទ្រ នេះបើ
យោងតាម រដ្ឋមន្រ្តីដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី ចេញផ្សាយសារព័ត៌មាន Reuters នាមុននេះបន្តិចនាយប់ថ្ងៃទី០៩ ខែមករា
ឆ្នាំ២០២១។ ក្នុងនោះផងដែរជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នក
ដំណើរ៦២នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរ ជាតិទីក្រុងហ្សាការតា កាលពី
វេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពី
ទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្ លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា៕
0 Comments